ការិយាល័យយើងខ្ញុំផ្តល់ជូននូវសេវាចេញសេចក្តីចម្លងឯកសារសំខាន់ៗចំនួន ៤ ប្រភេទ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប៖
ចេញសេចក្តីចម្លងសំបុត្រកំណើត ដើម្បីប្រើប្រាស់ជាផ្លូវការ។
ចេញសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដើម្បីប្រើប្រាស់ជាផ្លូវការ។
ចេញសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីប្រើប្រាស់ជាផ្លូវការ។
ផ្តល់ជូនសេចក្តីចម្លងសំបុត្រមរណភាព ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការច្បាប់នានា។
លោកអ្នកអាចជ្រើសរើសមធ្យោបាយស្នើសុំសេវាណាមួយដូចខាងក្រោម៖
បំពេញពាក្យស្នើសុំតាមអនឡាញឱ្យបានត្រឹមត្រូវ មន្ត្រីរបស់យើងនឹងចេញសេចក្តីចម្លងជូនតាមគល់បញ្ជីដែលអ្នកបានស្នើសុំ។
លោកអ្នកអាចយកឯកសារច្បាប់ដើម ឬច្បាប់ចម្លងមកការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកសន្ទុក ដើម្បីស្នើសុំចេញសេចក្តីចម្លង។